ផ្ទះ​ខ្មែរ​ប្រ​ជុំ​គំនិត​ សូមស្វាគមន៍!!!...​ ផ្ទះ​ខ្មែរ​ប្រ​ជុំ​គំ​និត​ សូមស្វាគមន៍!!!...ផ្ទះ​ខ្មែរ​ប្រ​ជុំ​គំនិត សូមស្វាគមន៍!!!.. ផ្ទះ​ខ្មែរ​ប្រ​ជុំ​គំនិត សូមស្វាគមន៍!!!... សូមជូនពរលោកអ្នកជួបតែសំណាងល្អ សុខភាពល្អ រកស៊ីមានបាន

សុភាសិត




១.អ្វីដែលអ្នកចង់បាន នោះវានឹងចង់បានអ្នកវិញ
២.អ្វីដែលអ្នកជ្រើសរើសនោះវានឹងជ្រើសរើសអ្នកវិញ
៣.ថ្ងៃនេះយើងមិនចាប់ផ្តើមដើរ ថ្ងៃស្អែកយើងមិនអាចរត់បាននោះទេ
៤. ត្រជាក់ដូចទឹក​ គង់យកឈ្នះ
៥.​មានគំនិត គឺមានទ្រព្យសម្បត្តិ
៦.អាចស្វែងរកអច្ឆរិយភាពរបស់ខ្លួនឃើញ​ តាមរយៈការសិក្សា
៧.មនុស្សជាកូនរបស់អាទិទេព មនុស្សអាចធ្វើអ្វីៗបានគ្រប់យ៉ាង
៨.ពេលវេលាដែលជួបបរាជ័យ មិនមានន័យថាជាទីបញ្ចប់នៃជីវិតឡើយ
៩.ឃ្លានត្រូវហូប​អាហារ ចង់ចេះដឹងត្រូវសិក្សា
១០.ខួរក្បាល បេះដូង និងរាងកាយត្រូវតែដើរអោយស្របគ្នា
១១.ចូលស្ទឹងតាមបត់ ចូលស្រុកតាមប្រទេស
១២.ត្រូវនិយាយថា "ខ្ញុំត្រូវតែធ្វើអោយបាន"
១៣.បើកចិត្តអោយទូលាយ ដើម្បីទទួលយកសេចក្តីល្អ
១៤.ស្តាប់ច្រើន ចេះច្រើន មនុស្សជាកូនអាទិទេពពិតជាអាចស្តាប់គ្នាបាន ១៥.យើងគឺជាអ្វីដែលយើងគិត  ១៥.​ខ្វះ​ទ្រព្យ​អាច​រស់​បាន​ អវយវៈ​អាច​រស់​បាន​ តែ​ខ្វះ​សតិ​ឈ្មោះ​ថា​ស្លាប់​ហើយ​ ១៦.​សេចក្តី​អត់​ធន់​ ជា​អាវ​ក្រោះ​របស់​ចិត្ត​ ១៧.វិជ្ជា​ទុក​ជា​ភ្នែក​ រី​ការ​ប្រ​ព្រឹត្តិ​ទុក​ជា​ជើង​ ១៨.ចេះ​តែ​ធ្វើ​មិន​ព្រម​គិត​ ចេះ​តែ​គិត​មិន​ព្រម​ធ្វើ​